លោក ណយ ច័ន្ទដារា អនុប្រធានមន្ទីរការងារខេត្តមណ្ឌលគិរី មានបង្អែកឪពុកជាប្រធាន ចង់ស៊ីដាច់លុយជិត១ម៉ឺនដុល្លាថ្លៃរត់ការ បណ្ណការងារស្របច្បាប់អោយជនជាតិចិន៣៧នាក់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក ណយ ច័ន្ទដារា អនុប្រធានមន្ទីរការងារ អាងអំណាច ឪពុកឈ្មោះ ណយ ស្រួន ប្រធានមន្ទីរការងារ និងបណ្ដុបណ្ដាលវិជ្ជាជិវៈ ខេត្តមណ្ឌលគិរី បានទទួលរងការចោទប្រកាន់ ពីជនជាតិចិនដែលចង់បានបណ្ណការងារស្របច្បាប់ថា បានយកលុយពីតំណាងក្រុមហ៊ុនចិនជិត១០.០០០ ដុល្លារសម្រាប់ថ្លៃរត់ការធ្វើបណ្ណឲ្យជនជាតិចិន៣៧នាក់ ប៉ុន្តែមិនព្រមធ្វើឲ្យបានសម្រេច និងចង់ស៊ីដាច់ប្រាក់មិនព្រមសង វិញ ។

តំណាងក្រុមហ៊ុន យូប៊ីអ៊ីឌីវីឡុបមិន បានអះអាងថា ខ្លួនបានប្រគល់ប្រាក់ចំនួន៩.១១០ដុល្លារឲ្យលោក ណយ ច័ន្ទដារា អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរី ដើម្បីរត់ការធ្វើប័ណ្ណការងារ ឲ្យជនជាតិចិន៣៧នាក់ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនយូប៊ីអ៊ី ឌីវិឡុបមិន ដែលក្រុមហ៊ុនវិនិយោគទុនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអស់រយៈពេលជិតមួយឆ្នាំ កន្លងហើយលោក ណយ ច័ន្ទដារា មិនទាន់ប្រគល់ឯកសារបណ្ណការងារ ឲ្យលោក ឬជនជាតិចិនទាំង៣៧នាក់ នោះឡើយ ហើយក្នុងករណី ធ្វើមិនបានគួរ ប្រគល់លុយមកអោយម្ចាស់វិញនោះទេ។ចំណែក មន្ត្រីអន្តោប្រវេសន៍វិញ តែងតែគំរាម ចាប់ពួកគេជាបន្តបន្ទាប់ ព្រោះខ្វះឯកសារអនុញ្ញាតឲ្យធ្វើការងារ។ហើយជនជាតិចិនទាំង៣៧នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍ផាកពិន័យអស់ទឹកប្រាក់ជាច្រើនដោយសារខ្វះឯកសារការងារ បណ្តាលមកពីលោក ណយ ច័ន្ទដារា អនុប្រធានមន្ទីរការងារ មានឪពុកឈ្មោះ ណយ ស្រួន ប្រធានមន្ទីរការងារ និងបណ្ដុបណ្ដាលវិជ្ជាជិវៈ ខេត្តមណ្ឌលគិរី រត់ការឯកសារមានការយឺតយ៉ាវ ឬចង់បោកប្រាស់យកលុយហើយមិនរត់ការឯកសារបណ្ណការងារ ឲ្យជនជាតិចិនទាំង៣៧នាក់នោះ។

ករណីខាងលើមិនអាចទាក់ទងឪពុក-កូន លោក ណយ ស្រួន និងលោក ណយ ច័ន្ទដារា មានតួនាទីប្រធាន-អនុប្រធាននៃមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរី បាននៅឡើយទេ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published