មេឈ្មួញឈ្មោះ ហូរ ជីវ៉ៃ ចាប់ផ្តើមដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅលក់នៅស្រុកយួន តាមច្រកទ្វារអូយ៉ាដាវ

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់ នៅខេត្តរតនគីរី បានកក្រើកវិញហើយគឺឈ្មួញបានដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ដែលដឹក តាមរថយន្ត កាមរីបាឡែន ម៉ាកឆ្លាម ធុនត្រា កាមរី គូទ ហើមស៊េរី៩៥ ព្រមទាំងរថយន្តសាំយ៉ុង បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លង មក គឺមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ ។

ប្រភពពីមន្ត្រីសាលាស្រុកអូរយ៉ាដាវ បានអោយដឹងថា ទោះបីមានការហាមប្រាម ពីថ្នាក់លើមិន អោយមានការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងណាក៍ដោយ ប៉ុន្មានថ្ងៃនេះមេឈ្មួញ ហូរ ជីវ៉ៃ មានខ្នងបង្អែកជាមេសមត្ថកិច្ចខេត្តរតនគីរី បានដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ក្នុង១យប់ពី២០គ្រឿង ទៅ៣០គ្រឿង ចេញទៅលក់នៅស្រុកយួនតាម ច្រកអូយ៉ាដាវ មិនមានសមត្ថកិច្ចណារារាំង សោះឡើយ។

ប្រភពបន្តថា ប៉ុន្មានថ្ងៃនេះ គេឃើញរថយន្តសាំយ៉ុង២០ទៅ៣០គ្រឿង វ៉ៃសញ្ញាសំគាល់អក្សរA ដែលគេដឹងថា ជារបស់មេឈ្មួញឈ្មោះ ហូរ ជីវ៉ៃ មានខ្នងបង្អែក ជាមេសមត្ថកិច្ចខេត្តរតនគីរី និងបុគ្គលអាជ្ញាធរខេត្តគាំទ្រ រួមទាំងបើកដៃ ពីសំណាក់ លោក អ៊ី ចំរើន ប្រធានច្រកអូរយ៉ាដាវ បានចាប់ផ្តើមដឹកជញ្ជូន ឈើចេញទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង មិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់អ្វីឡើយ។

ពាក់ពន្ឋ័ករណីខាងលើ មិនអាចទាក់ទងការបំភ្លឺពី អ្នកនាំពាក្យសាលាខេត្តរតនគីរី បាននៅឡើយទេ៕ កវី មានរឹទ្ឋ

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published