បែកធ្លាយលោក ខែម សោភ័ណ កូនប្រុសលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ល្បីខាងនាំចូលម៉ូតូគេចពន្ធពីស្រុកសៀម យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តបន្ទាយ​មាន​ជ័យ​៖ បែកធ្លាយរឿងអាស្រូវកូន​ប្រុស​​លោក​ អាត់​ ខែម​ ស្នងការ​ខេត្តបន្ទាយ​មាន​ជ័យ​​​ មានការឃុបឃិត​ ជាមួយយោធា​​៥០៣ ​ច្រកចំការគរ​លួចនាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ ជា​ខ្នង​បង្អែក​ផង និងមានការ បើកភ្លើងខៀវពីជំនាញគយ។

ប្រភពពី​មន្ត្រីនគរបាល ​ក្នុង​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ  ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​ គេច ពន្ធ​ ទំនើបៗ  និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ ឆ្នាំ​មកហើយ មិន​ដែលមាន​ សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ដោយសារតែមន្ត្រី​យោធា​ការពារ​ព្រំដែន​ក៏ដូចជា​មន្ត្រីនគរបាល​ ការពារ​ព្រំដែន​ក្នុង ​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ហើយបច្ចុប្បន្ននេះលោក ខែម សោភ័ណ បានក្លាយជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ ដោយមាន​ការឃុបឃិត ​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ ។ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។

ប្រភពពីប្រជាពលរដ្ឋរស់នៅ​តំបន់ ​ព្រំដែន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ ពួកគាត់​សង្កេតឃើញ​ សកម្មភាព​នាំចូល​ម៉ូតូ​ទំនើបៗ​ គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ដោយបានឃុបឃិតជាមួយកង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ ស្ថិតនៅក្រោម​ចំណុះ​យោធភូមិ ភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ ទោះជាយ៉ាងណា មជ្ឈដ្ឋាន​នានា​ បានលើកឡើងថា បើកគ្មានការបើកភ្លើងខៀវ ពីសំណាក់គយចល័តរបស់ ក្រសួងទេ ក៏មិនអាចរកស៊ីបានរលូនបែបនេះឡើយ។

ជុំវិញការចោទប្រកាន់ខាងលើនេះគួរតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផងទានកុំអោយខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់កម្លាំងនគរ បាលជាតិហើយ ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ព្រោះតែ​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​ យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ខែម សោភ័ណ បាន​នៅឡើយ​នោះទេ ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published