ឧកញ៉ា សឹង្ហ សំអុល មានអំណាច​កាប់​ឈើខុសច្បាប់និង​ដឹកឈើ​ចេញពី​តំបន់ភ្នំ​ព្រេច​ ទៅប្រទេសវៀតណាម យ៉ាងកក្រើក ភូមិភាគឥសាន្ត

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ តាម​ម​ន្រី្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា​មហា​មានអំណាច សឹង្ហ សំអុល នៅតែ​បន្តសកម្មភាព​យ៉ាង​គឃ្លើន​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​មួយចំនួន​នៃ​ខេត្ត ភាគ​ឥសាន នាំយកទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិនមាន​ការបង្ក្រាប​នោះឡើយ ។

ជាក់ស្តែង​ពេលនេះ​ក្រុមហ៊ុន ម៉ា​ស្ទ័​រ ខេ​សាន់ របស់លោក​ឧ​ញ៉ា សិង្ហ សំអុល ដែលមាន​ទីតាំង​នៅក្នុង ឃុំ​ពោធិ៍​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៃ​តំបន់​អភិរក្ស​ភ្នំ​ព្រេច បាន​ប្រើប្រាស់​រថយន្ត​ស្ទួ​ច ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ ក្នុង​តំបន់​នេះ​យ៉ាង​គគ្រឹគគគ្រេង​ទាំងយប់ ទាំង​ថ្ងៃ ហើយ​ឈើ​ដែល​ក្រុម​លោក​ឧកញ៉ា អុល កាប់បំផ្លាញ​នោះ​ភាគច្រើន​ជា​ឈើប្រណិត​ក្នុង​តំបន់ អភិរក្ស​ភ្នំ​ព្រេច ។​

​មន្ត្រី​ជំនាញ​កំពុង​គ្រប់គ្រង​តំបន់​នោះ បាន​ថ្លែងប្រាប់ ​អ្នកសារព័ត៌មាន​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក ឧកញ៉ា សឹង្ហ សំអុល ធ្វើ​តែ​ឈើ​ចាស់ៗ ដែល​សេសសល់​ប៉ុណ្ណោះ ពុំមាន​កាប់​ឈើ​ថ្មី​ទៀត​ទេ ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​និង​ពលរដ្ឋ​បាន​អះអាងថា ខណដែល​មន្ត្រី​ជំនាញ​និយាយថា ឧកញ៉ា សឹង្ហ សំអុល ធ្វើ​តែ​ឈើ​ចាស់ៗ​នោះ គឺ​គ្រាន់តែ​ជា​លេស​បិទបាំង​ការពិត​ប៉ុណ្ណោះ ។​

​អាជ្ញាធរ​រួមទាំង​ប្រជាពលរដ្ឋ​មូលដ្ឋាន​បញ្ជាក់ថា ក្រុមហ៊ុន ​លោក​ឧកញ៉ា សឹង្ហ សំអុល កំពុង​ធ្វើ​សកម្មភាព ពេញបន្ទុក ដោយ​ចេញមុខ​កាប់​ឈើ​ថ្មីៗ ជា​បន្តបន្ទាប់ និង​រៀងរាល់ថ្ងៃ ដោយ​ប្រើ​រថយន្ត​ស្ទួ​ច ទំនើបៗ ថែមទៀត ហើយ​សកម្ម ភាព​កាប់បំផ្លាញ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រេច​របស់​ក្រុម​ឧកញ៉ា អុល នេះ​មិនអាច​លាក់បាំង​ជិត​នោះឡើយ ។ ប៉ុន្តែ​ដោយសារ តែ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ ទើប​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់លោក​ឧកញ៉ា អុល ត្រូវបាន​គេ​ឃ្លុមបេ ​ជិត​មិន​ឲ្យ​ធ្លាយ​ចេញមកក្រៅ​នោះឡើយ ។​

​សាធារណមតិ​កំពុងតែ​ឆ្ងល់​ថា តើ​ឈ្មោះ​ឧកញ៉ា សឹង្ហ សំអុល ដែល​ល្បី​ខាង​បំផ្លាញ​ឈើ ​រហូតនាយករដ្ឋមន្ត្រី​ព្រមាន​ចាប់ខ្លួន​ថែមទៀត​នោះ ហេតុ​អី​ក៏​ឧកញ៉ា​ម្នាក់នេះ​ នៅតែ​ធ្វើ​សកម្មភាព យ៉ាង​គគ្លើន​ដូចជា​អត់​ខ្លាច​អ្នកណា​សោះ​អញ្ចឹង ? ឬក៏​ឧកញ៉ា​ម្នាក់នេះ ​មានអំណាច​ធំ​ជាង​សម្តេច ហ៊ុន សែន ទៅទៀត ៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published