សាលា​អន្តរជាតិ Stamford បិទទ្វារ វេច​លុយ​រត់​បាត់​

, , Leave a comment

​រាជធានី​ភ្នំពេញ : អាណាព្យាបាល​សិស្ស​តូចៗ ប្រមាណ​ជា ៥០​នាក់ បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន ជ័យ ទាមទារ​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ករណី​សាលា​អន្តរជាតិ Stamford បិទទ្វារ​ដោយ​មិនដឹង​មូលហេតុ ។​ក្រោយពី​ពួកគាត់​បាន​បង់ប្រាក់​ថ្លៃ​ការសិក្សារ​របស់​កូនៗ ចន្លោះ​ពី ៥០០​ដុល្លារ ដល់ ២០០០​ដុល្លារ​។ មុនពេល​មក​ដាក់ពាក្យ​បណ្តឹង ក្រុម​អាណាព្យាបាល​បាន​ប្រមូល​ម្តុំ​គ្នា​នៅមុខ​ទីតាំង​សាលា​តែម្តង ស្ថិត​ក្នុងភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​។​

 

​តាម​ប្រភពព័ត៌មាន​ពី ក្រុម​អាណាព្យាបាល​សិស្ស​ខាងលើ បាន​ឲ្យ​ដឹងថា កូន​ពួកគាត់​ម្នាក់ៗ សុទ្ធសឹងតែ​រៀន​នៅ​សាលា​នេះ ចាប់ពី ៤ ទៅ ៥​ឆ្នាំ កន្លងមកហើយ ពុំដែល​មានរឿង​អ្វី​ឡើយ​។ ហើយ​ចំពោះ​ស្តង់ដា នៃ​ការបង្រៀន គឺមាន​គុណភាព​ល្អ ទាំង​ការអប់រំ និង​ចំណេះដឹង ដល់​កុមារ​តូចៗ ពិសេស​កូនៗ របស់​ពួកគាត់​ផ្ទាល់ ដែលមាន​អាយុ​ចាប់ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ​។​កាលពី​វេលា​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧ ម្សិលមិញ ក្រុម​អាណាព្យាបាល​ក្មេងៗ បានមក​ទទួល​កូន​ចាក​ចេញពី​សាលា​ត្រឡប់ទៅផ្ទះ​ធម្មតា ពុំមាន​រឿង​អ្វី​ឡើយ ហើយ​សាលា​ក៏​ពុំបាន​ផ្តល់ព័ត៌មាន​អ្វី​ឡើយ​។​

 

​លុះ​វេលា​ព្រឹក​ឡើង ពេលដែល​ពួកគាត់​ជូន​កូន​មក​សិក្សា ស្រាប់តែ​សាលា​ត្រូវបាន​បិទទ្វារ​ដោយ​មិនដឹង​មូលហេតុ ពិសេស​នោះ សាខា​ធំៗ ចំនួន ២​ផ្សេងទៀត​របស់​សាលា​នេះ ដែលមាន​ទីតាំង​ក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឬ​ស្សី​កែវ ក៏​ត្រូវបាន​បិទទ្វារ​ដូចគ្នា​ផងដែរ ជាហេតុ​ធ្វើអោយ​ពួកគាត់​បង្ក​ការ​ឆោ​រ​ឡោ​នៅមុខ​សាលា រហូត​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ចុះសាកសួរ​នាំ​ទើប​ដឹងថា ម្ចាស់​សាលា​បាន​បិទទ្វារ​រត់​បាត់ទៅហើយ​។​ប្រភព​ក្រៅផ្លូវការ​ណ៍ បានអោយដឹងថា ការបិទទ្វារ​នេះ គឺ​ដោយសារ​ម្ចាស់​សាលា​ដែលជា​ជនជាតិ​ហ្វី​លី​ពិន ជំពាក់​បំណុល​គេ​ច្រើន​។​

 

​ក្រុម អាណាព្យាបាល​សិស្ស​ដដែល​បាននាំគ្នា​បន្តថា​សាលា​អន្តរជាតិ​នេះ​មួយ​ជា សាលា​ដែលមាន​ឈ្មោះ​ល្បី​និង​ធ្លាប់​ឈានទៅដល់​ការប្រកួតប្រជែង​សមត្ថភាព លើ​ឆាក​អន្តរជាតិ លើ​ជំនាញ​ផ្សេងៗ របស់​កុមារ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន ដូចជា សិង្ហ​បុរី ជាដើម​។ ក្នុង​រៀងរាល់​កន្លះ​ឆ្នាំ ឬ ១​ឆ្នាំ​ម្តង ពួកគាត់​ត្រូវ​ចំណាយ​ថ្លៃ​ការសិក្សារ​របស់​កូនៗ ចាប់ពី ៥០០​ដុល្លារ ដល់ ២០០០​ដុល្លារ ទៅតាម​កម្រិត​របស់​កុមារ ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ បូក​រួមទាំង​ការសិក្សា​ទាំង​អក្សរ​ខ្មែរ និង​អង់គ្លេស​។​

 

​ក្រោយ​ការ ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​រួច ក្រុម​អាណាព្យាបាល​សិស្ស នឹង​នាំគ្នា​ធ្វើលិខិត​មួយ​ជា​លាយ​ល័​ក្ខ​អក្សរ រួមជាមួយ​ស្នាម​មេដៃ ប្តឹងទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ការអន្តរាគមន៍​ពី​ក្រសួង លើ​បញ្ហា​នេះ​៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published