ឡាន​បំបាំងកាយ ស្ពាយ​ទូរ​កុង​ទី​ន័​រ ឡកឡឺយ​ដាក់​ប៉ូលីស​

, , Leave a comment

​រាជធានី​ភ្នំពេញ : « បើសិន​លោកអ្នក​ដែល​កំពុងតែ​បើកបរ​ម៉ូតូ ឬ​រថយន្ត​របស់ខ្លួន ហើយ​ឃើញ​ឡាន​ដឹក​របៀបនេះ​បើក​មក​ក្បែរ តើ​មាន​អារម្មណ៍​យ៉ាងណាដែរ​?» នេះ​ជាការ​លើកឡើង​របស់​អ្នកលេង​បណ្តាញ​សង្គម​ដែល​បានធ្វើការ​បង្ហោះ​រូបភាព​ទាំងនេះ​។​

 

​ប្រជាពលរដ្ឋ​ម្ចាស់​រូបភាព​បាន​រៀបរាប់ថា «​គ្រាន់តែ​ឃើញ ឡាន​ដឹក​ទូរ​កុង​ទី​ន័​រ​មួយ​នេះ​បើក​មក​ក្បែរ​ភ្លាម ខ្ញុំ​ពិតជា​មាន​អារ​ម្ម​ណ៏​ភ័យ​ខ្លាំងណាស់ គឺ​ឃើញ​ភ្លាម​ស្រៀវ​ដៃ ស្រៀវ​ជើង ស្ញើប​ពេញ​ទាំង​ខ្លួន​តែម្តង ព្រោះ​អារម្មណ៍​ចេះតែ​ខ្លាច​ថា ទូរ​កុង​ទី​ន័ អាច​ធ្លាក់​ពីលើ​ឡាន​មក​សង្កត់​ស្លាប់ ដូចនេះ​ជម្រើស​បន្ទាន់ មានតែ​បើក​ឱ្យ​លឿន​គេចចេញ​តាម​ដែល​អាច​ធ្វើបាន។​»

 

​ម្ចាស់​រូបភាព​ក៏បាន​ប្រៀបធៀប​រវាង ទូរ​កុង​ទី​ន័ និង​ឡាន​ដែល​ទូរ​កុង​ទី​ន័ ឃើញថា ទំហំ​និង​ប្រវែង​ខុសគ្នា​សឹង​ទ្វេ​ជា​ពីរ សូម្បី​គាត់​ជា​ពលរដ្ឋ​ធម្មតា​ក៏​អាច​មើលឃើញថា ហាក់ដូចជា​មិនមាន​សុវត្ថិភាព​ទាល់តែសោះ ហើយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី បានជា​សមត្ថកិច្ច​តាម​ដងផ្លូវ ជាពិសេស​បងៗ ពូៗ ប៉ូលីស​ចរាចរណ៍ បណ្តែតបណ្តោយ​ឱ្យ​ការដឹក​របៀបនេះ អាចធ្វើ​ដំណើរ​លើ​ដងផ្លូវ​សាធារណៈ ដោយ​សេរី​ក្នុង​ទីក្រុង​ដែលមាន​ចរាចរណ៍​ចង្អៀត​របៀបនេះ​? ដោយសារតែ​មិន​អស់ចិត្ត​ហ្នឹងហើយ​ទើប​គាត់ ឈប់​រថយន្ត​បែប​ទៅ​ម្ខាង​រងចាំ​ឱ្យ​រថយន្ត​នេះ ទៅ​ផុត​ទើប​លួច​ថត​ពីក្រោយ ដើម្បី​ទុកជា​ភុ​ស្ត​តាំង​និង​ចែករំលែក​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​ឱ្យបាន​ឃើញ​។​

 

​រូបភាព​នេះ​ត្រូវបាន​ថត​នា​រសៀល​ថ្ងៃទី ៩ ខែតុលា នៅលើ​បណ្តោយ​ផ្លូវ​៣៣៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ឡាន​ដឹក​ទូរ​កុង​ទី​ន័​នេះ បំរុង​បើក​បត់​ស្តាំ​ទៅលើ​ផ្លូវ​៥១៦ ឆ្ពោះទៅ​ផ្សារ​ទំនើប​TK ហើយ​ឡាន​នេះ​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​-3C 6556៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published