ប្រជាជាតិ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​គោរព ខួប​គម្រប់​៥​ឆ្នាំ ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃទី​១៥​តុលា​

, , Leave a comment

​រាជធានី​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​ប្រជុំ​អន្តរក្រសួង​រួម​នឹង​អាជ្ញាធរ​ជុំវិញ​ការត្រៀម​លក្ខណៈ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គ្រប់​ខួប ៥​ឆ្នាំ​។ តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រសួងព្រះបរមរាជវាំង មាន​ភារកិច្ច ចាត់តាំង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅក្នុង​ព្រះបរមរាជវាំង​តាម​ប្រពៃណីជាតិ​សាសនា និង​តាម​ការ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​របស់​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​។​

 

​ដោយឡែក​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ត្រូវ​ទទួលខុសត្រូវ​លើក​កា​រៀបចំ​កម្មវិធី និង​ពិធី​ការជូន​គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​នាំយក​កម្រងផ្កា ទៅ​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ ព្រះ​បរម​រតន​កោដ្ឋ នា​មណ្ឌប​ព្រះ​បរម​រូប នា​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ចាប់ពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី ១៥ ខែតុលា ដោយ​មានការ​ក្រាល​ព្រំ តុបតែង​លម្អ​ផើង​ដូង ចង​ទង់ជាតិ បដា​ពាក្យស្លោក​នៅ​ទីតាំង​ប្រារព្ធ​ពិធី​។​

 

​នៅក្នុង​ពិធី​ដាក់​កម្រងផ្កា​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ ព្រះ​បរម​រតន​កោដ្ឋ គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​រាយ​នាម​និង​លេខ​រៀង ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន​នានា​ដែល​ត្រូវបាន​អ​ញ្ញើញ​ឱ្យចូល​រួមមាន​ចំនួន​រហូតដល់ ៥៤ ស្ថាប័ន ។ ដែល​ក្នុងនោះ​ក្រសួង​ស្ថាប័ន​នីមួយៗ​ត្រូវ​ចាត់​ឱ្យមាន គណៈប្រតិភូ​ចូលរួម​ចំនួន ៣០​រូប​ដែល​រួមមាន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ដោយ​នាំមក​នូវ​កម្រងផ្កា ០១ ដោយ​រៀបចំ​ឱ្យបាន​សមរម្យ ហើយ​ត្រូវ​សរសេរ​អក្សរ​ដែលមាន​ខ្លឹមសារ​ថា «​ចងចាំ​ជានិច្ច​ព្រះរាជ​គុណូបការៈ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​» ។​

 

​ជាមួយគ្នានេះ គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គ្រប់​ខួប ៥​ឆ្នាំ បាន​អំពាវនាវ ដល់​សាលា​រាជធានី​ភ្នំពេញ បណ្តា​អភិបាលខេត្ត​នានា ក្រសួង​ព័ត៌មាន ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទីស្តីការគណរដ្ឋមន្ត្រី រួមទាំង​ក្រសួង​ម​ហ​ផ្ទៃ និង​ក្រសួងការពារជាតិ សូម​ចូលរួម​ដោយ​សហការគ្នា​ដោយ​ទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​របស់ខ្លួន​អោយបាន​ខ្ជាប់ខ្ជួន ដើម្បី​ធានាថា ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គម្រប់ ខួប ៥​ឆ្នាំនេះ ប្រារព្ធ​ឡើង​ដោយ​ភាព​អ​ធឹ​ក​អធម​ស​ក្ត័​សម​ទៅនឹង​ព្រះរាជ​គោរមងារ របស់​ព្រះ​អង្គជា « ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ »៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published