មិនចង់ជឿ! អភិបាលខេត្ត​កំពង់ឆ្នាំង​ ឯកភាពអោយពលរដ្ឋ កាប់ឈើធ្នង់៥៤ដើម លក់អោយឈ្មួញ

, , Leave a comment

ខេត្តកំពង់ឆ្នាំង​ ៖​ សេចក្តីរាយការណ៍បានអោយដឹងថា ដើមឈើ​ប្រភេទ​ធ្នង់​ចំនួន​៥៤​ដើម​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគម ​ស្ថិតក្នុង​ឃុំ​ពោធិ៍ ​និង​ឃុំ​ត្រងិល​ក្នុងស្រុក​កំពង់លែងកាប់លក់អោយឈ្មួញ ​​អភិបាលខេត្ត​កំពង់ឆ្នាំង​ ឯកភាពតាមសំណើរ ដើម្បី​កាប់​លក់​យកលុយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ តែជនឆ្លៀតឧកាសកាប់ជិត១០០ដើម ។​

សេចក្តីរាយការណ៍បានអោយដឹបន្តថា ព្រៃ​ចម្ការ​ឈើ​ប្រភេទ​ធ្នង់​ មួយកន្លែង​ដែលមាន​ទំហំ​ប្រមាណ​២០​ហិកតា ​ជា​ព្រៃរបស់​សហគមន៍​ ស្ថិតក្នុង​ឃុំ​ពោធិ៍​និង​ឃុំ​ត្រងិល​ក្នុងស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ដែល​ប្រជាពលរដ្ឋ​បានកា​ប់លក់​ឱ្យ​ឈ្មួញ​និង​ដំណើរការ​ដឹកជញ្ជូន​ហើយ​នៅពេលនេះ​ដោយមាន​ការឯកភាព​ពី​អាជ្ញាធរ​និង​ជំនាញ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ​បញ្ហា​ពាក់ព័ន្ធ​ដើមឈើ​ប្រភេទ​ធ្នង់​ ចំនួន​៥៤​ដើម​ ដែល​ប្រជាពលរដ្ឋ ​ក្នុង​សហគម​ន៍ស្ថិតក្នុង​ឃុំ​ពោធិ៍​និង​ឃុំ​ត្រងិល​ក្នុងស្រុក ​កំពង់លែង​បានស្នើ​សុំ​មក​អភិបាលខេត្ត​កំពង់ឆ្នាំង​ដើម្បី​កាប់​លក់អោយឈ្មួញ​ឈើ​ឈ្មោះ ​ស៊ីវ តុលា ​(​ហៅ​តុ​)​ យកលុយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ តែកាប់ជិត១០០ដើម ដូចមិនទំនងសោះ ព្រោះថា បើពលរដ្ឋម្នាក់ឬ២នាក់រត់ការ សុំកាប់ដើមឈើប្រភេទ​ធ្នង់​ចំនួន​៥៤​ដើម​ ក្នុង​សហគម​ន៍ស្ថិត ក្នុង​ឃុំ​ពោធិ៍ ​និង​ឃុំ​ត្រងិល​ក្នុងស្រុក​កំពង់លែង កាប់លក់អោយឈ្មួញ ​​អភិបាលខេត្ត​កំពង់ឆ្នាំង​ ឯកភាពតាមសំណើរ ដើម្បី​កាប់​លក់​ជិត១០០ដើមយកលុយ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន នោះពលរដ្ឋផ្សេងទៀតក៍អាចមានសិទ្ឋិ ស្នើរកាប់ឈើប្រភេទធ្នង់ក្នុងព្រៃសហគមន៍ថែមទៀតបានដែរ ចុងក្រោយ ដើមឈើ​ប្រភេទ​ធ្នង់​ ជាឈើ ដ៍កម្រនិងមានតម្លៃនៅព្រៃសហគមន៍នឹងរលត់រលាយជាមិនខាន។

 

ករណីខាងលើមិនអាចទទួលការបញ្ជាក់ពីមន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានឡើយ៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published