សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្តតាកែវ : កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​ជួញ ដូរ សារធាតុ ញៀន ខុសច្បាប់ ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ តែ​ត ទី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក ត្រាំកក់​។​

​តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​នៅវេលា​ម៉ោង​១៦ និង​១៥​នាទី ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច បណ្តោយ​ផ្លូវជាតិ​លេខ​03 ស្ថិតនៅ ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​។ ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ពណ៌ ស ថ្លា ចំនួន​០2​កញ្ចប់​ធំ ០7​កញ្ចប់​តូច ថ្នាំ​ប្រភេទ​w y ពណ៌​ទឹកក្រូច ចំនួន​០4​គ្រាប់ ម៉ូតូ​០1​គ្រឿង​ម៉ាក កា​វ៉ា​សា​គី ពណ៌​ត្រួយ​ចេក ស្លាក​លេខ ភ្នំពេញ 1BY-4513 ប្រាក់រៀល ចំនួន 66000​រៀល អាយ​ភែ​ត ០1​គ្រឿង ទូរស័ព្ទ​អិន​ចុច​ពិល​០1​គ្រឿង កាបូប​ស្ព៊ា​យ​០1​។​

​ករណីនេះ សត​ម្ថ​កិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published