លោក យឹក យូ មេ​​អង្គ​ភាព គយ​​និង​​រដ្ឋាករ កំពង់​ផែ​​ស្វយ័តក្រុងព្រះសីហនុ​​​ ល្បីល្បាញ​ខាង​ប្រព្រឹត្តអំពើ​ពុករលួយ​ជាចំ​ហរ?

, , Leave a comment

ព្រះសីហនុ ៖  លោក យឹក យូរ មេ​​អង្គ​ភាព គយ​​និង​​រដ្ឋាករ កំពង់​ផែ​​ស្វយ័តក្រុងព្រះសីហនុបាន​​ចាត់​ចែង​​ឲ្យ​កូ​នចៅ​ រក​ចំ​ណូល​​តា​ម​ជំ​នាញ​​ប​ច្ចេក​ទេស ដែ​ល​ភា​​សា​សា​មញ្ញ គេ​ហៅ​ថា​​រកលុ​យ​​ក្រោម​​តុ បាន​រាប់​ម៉ឺន​​ដុល្លារ ក្នុង​​មួយ​ខែៗ តាម​រយះ​​ការបង្កើត ការិយាធិបតេយ្យ មាន​លក្ខ​ណះ​ប្រព័ន្ធ ជ្រក​ក្រោម​ជំនាញ ដើម្បី​ប្រមូល​លុយ​ពី ឯកសារ​ប្រតិវេទន៍ លើ​ទំនិញ វិនិយោគ​នាំចូល ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ​។​

 

ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា តាំងពីលោកយឹក យូរបានទៅធ្វើជាមេគយនៅកំពង់ផែ ក្រុងព្រះសីហនុមក អំពើពុករលួយ បានកើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយយ៉ាងតិច មួយឯកសារក៏ត្រូវចំណាយ ចាប់ពី៧០ដុល្លារ ទៅ ៩០ដុល្លារ ។ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និង បង់លុយ ក្រោម តុបែបនេះ ក្នុងមួយថ្ងៃរាប់រយ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុនវិនិយោគ បានប៉ុន្មានពាន់ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិចកុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ ពី៥កុងតឺន័រ ទៅ ២០ឬ៣០ កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី៤០ដុល្លារ ទៅ៥០ដុល្លារតើមួយថ្ងៃៗ ការងារ ពុករលួយ ជាលក្ខណះប្រព័ន្ធ បែបនេះ បានប៉ុន្មាន ម៉ឺនដុល្លារ?

 

ប្រភពបន្តថា តាំងពីលោក យឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមក មានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក យឹក យូរ ទាល់ តែ សោះ ព្រោះគាត់ពូកែបង្កើតល្បិច  គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ… ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការមានចាប់ពី៩០ដុល្លារទៅ១០០ដុល្លារអាមេរិក ? ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ? ។ ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណ​នេយ្យ​កន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញ​ចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹកយូរទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។

 

ពាក់ព័ន្ធ​នឹង ការចោទប្រកាន់ខាងលើ​នេះ លោក យឹក យូរ មិនទាន់​អាច សុំ​ការបំភ្លឺ​បានទេ​៕

 

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published