ធ្លាយរឿង អំពើពុករលួយ នៅមន្ទីរកសិកម្មរាជធានីភ្នំពេញ រដ្ឋបាត់បង់ថវិកាធ្ងន់ធ្ងរ ?

, , Leave a comment

រាជធានីភ្នំពេញ ៖ ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធ នៅក្នុងមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលមានលោក សៀង បូរិន ជាប្រធានមន្ទីរនោះ បានធ្វើអោយបាត់បង់ចំណូលថវិកាក្នុងឆ្នាំៗ រាប់រយលានរៀល ពីការប្រមូលចំណូលលើទីសត្វឃាត ជ្រូក គោ ក្របី

និងការចំណាយថវិការបស់មន្ទីរមួយនេះក៏ពោរពេញដោយមិនមានតម្លាភាព ដោយ សារការឃុបឃិតរវាងលោកប្រធានមន្ទីរ សៀង បូរិន នឹងលោកប្រធានការិយាល័យគណនេយ្យ ជា ពិសុទ្ធ នឹងអនុប្រធានការិយាល័យ ជួន ថាវរី រួមនឹងបក្ខមួយចំនួនតូចទៀត។

ប្រភពបានអោយដឹងថា អំពើពុករលួយនៅក្នុងមន្ទីរកសិកម្មនេះ ត្រូវបានគេដឹងថា បានកើតមានឡើងតាំងពីពេលលោក សៀង បូរិន បានកាន់តំណែងជាអនុប្រធាន មន្ទីរទទួលបន្ទុកក្ដាមរួមរហូតដល់សព្វថ្ងៃនេះ។ការបាត់បង់ថវិការបស់មន្ទីរតាមរយៈ ចំណាយមិនប្រក្រតីត្រូវបានគេទម្លាយថា ក្នុងមួយឆ្នាំមានទឹកប្រាក់មិនតិចរាប់រយ លានរៀលនោះទេ ដូចជាថវិកាថែទាំនឹងជួសជុល ថវិការដ្ឋបាល ថវិកាផ្សព្វផ្សាយ នឹងជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ។ល។ បន្ថែមលើសពីនោះ ការប្រមូលចំណូលពីទីសត្វឃាតជ្រូក គោ ក្របី នៅក្នុងរាជធានីភ្នំពេញ ក៏មានក្លែងបន្លំតួលេខ ពីសំណាក់ការិយាល័យ បសុព្យាបាល នឹងផលិតកម្មសត្វ ដោយឃុបឃិតគ្នា ពីសំណាក់ លោកប្រធានមន្ទីរ សៀង បូរិន លោកអនុប្រធានមន្ទីរ ហ៊ិន ប៉ិច នឹងលោកប្រធានការិយាល័យបសុព្យាបាលនឹងផលិតកម្មសត្វ(ពេទ្យសត្វ)ជាហេតុធ្វើអោយបាត់ចំណូល ខ្ទង់ពាក់កណ្ដាល នៃចំណូលសរុបពីការបង់ថ្លៃត្រួតពិនិត្យសុខភាពសត្វ ជ្រូក គោ ក្របី មុនពិឃាត។

សូមបញ្ជាក់ថា ដោយសារអំពើពុករលួយនេះ រដ្ឋទទួលចំណូលពីទីសត្វឃាតសរុបក្នុង ១ខែជាមធ្យម ត្រឹមតែ៤០លានរៀលប៉ុណ្ណោះ ។ ខណៈដែលក្នុង១ថ្ងៃ ឈ្មួញបានពិឃាតជ្រូក មធ្យមជាង២០០០ក្បាល ដែលក្នុង១ក្បាលបង់ថ្លៃអាករពិឃាតសត្ឋជ្រូកតម្លៃ ១៥០០រៀលនិងគោ ក្របី៣០០០រៀលសរុប១ថ្ងៃ មិនតិច៥លានរៀលនិង១ខែ ៣០ថ្ងៃ មិនតិច១៥០លានរៀល។ដូច្នេះក្នុង១ខែរដ្ឋបាត់បង់ចំណូលមិនតិចជា១០០លានរៀលនោះឡើយ។ នេះមិនទាន់និយាយអំពី ភាពមិនប្រក្រតីផ្សេងទៀត ដូចជាការបន្លំចំណូលផាកវិន័យ នឹងការ ឃុបឃិត អោយឈ្មួញនាំចូលសត្វមានជំងឺ មាន់ ទា ជ្រូក-គោក្របី យក មកពិឃាតដោយលួចលាក់ជាដើម។

ពាក់ពន្ឋករណីខាងលើ មិនអាចទាក់ទងបញ្ជាក់ពី លោក សៀង បុរិន ប្រធានមន្ទីរកសិកម្មរាជធានី បាននៅឡើយទេ ៕

download

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published