កាំភ្លើង​សម្លាប់​ម្ចាស់ ពេល​កំពុង​ផឹកស៊ី​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ជាម​ន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ មក​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ័​ក្ត​នៅមុខ​ផ្ទះ បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២២៨ នៅ​ចំណុច​ផ្ទះ​លេខ​១២១ ផ្លូវ​១២៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

 

​បុរស​ដែល​បាញ់សម្លាប់​ខ្លួនឯង​មានឈ្មោះ ហ៊ុយ ស៊ី​នី​ដា​វិត ជា​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ជាម​ន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅផ្ទះ​កើតហេតុ​ខាងលើ​ជា​ញឹកញាប់ ហើយ​កន្លងមក​ពេលដែល​ជនរងគ្រោះ​ទៅ​អង្គុយ​ផឹកស៊ី​តែងតែ​យក​កាំភ្លើង​មក​អា​ម៉េ លេង​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ចូលមក​ផឹក​ជាមួយ​មិត្តភក្តិ​របស់គាត់​៤​ទៅ​៥​នាក់ តាំងពី​ម៉ោង​៣​រសៀល​រហូតដល់​ម៉ោងជាង​៩​យប់​។ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​និយាយ​ទូរស័ព្ទ តែ​មិនដឹងថា និយាយ​ទូរស័ព្ទ​ជាមួយ​អ្នកណា​ទេ​។ បន្ទាប់ពី​និយាយ​ទូរស័ព្ទ​រួចហើយ​មិនដឹងថា គាត់​មាន​វិបត្តិ​អី​នោះទេ ក៏បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក យកមក​បាញ់​ចំក្បាល​ខ្លួនឯង​ចំហៀង​ខាងស្តាំ​មួយ​គ្រាប់ បណ្តាល​ឲ្យ​ហូរឈាម​ពេញមុខ​ផ្ទះ បង្ក​ឲ្យ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​។ ភ្លាមៗ​នោះដែរ​មិត្តភក្តិ​របស់​ជនរងគ្រោះ​ក៏បាន​ដឹកយក​ជនរងគ្រោះ​តាម​រថយន្ត​កាមរី​បា​ឡែ​ន មួយគ្រឿង យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ប្រាប់ថា ករណី​ខាងលើ​ពិតជា​ជនរងគ្រោះ​បាញ់សម្លាប់​ខ្លួនឯង​ពិតមែន​។ ចំណែក​សព​បានប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published