មន្ត្រី​ជំនាញ​ស្រុក​រតនៈមណ្ឌល បំបាក់មុខ​លោក យឹម វិចិត្រ មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន ពេលដែល​បញ្ជា​កូនចៅ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តបាត់ដំបង : រថយន្ត​ស្លាក​លេខ​នគរបាល​១​គ្រឿង ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ស្រុក​សំឡូត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រតន​:​មណ្ឌល ស្ទាក់​ចាប់បាន​រឹបអូស​បាន​ឈើ​ចំនួន​៧​សន្លឹក កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៥៧A ត្រង់ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល​។​

ប្រភពពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា រថយន្ត​ដឹកឈើ​ខាងលើ​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ទម្ងន់​២,៥​តោន ពាក់​ស្លាក​លេខ នគរបាល ២-១៥៤៣ ជា​រថយន្ត​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ដែលមាន​ទីតាំងនៅ​ផ្លូវ​ទៅកាន់​ច្រកទ្វារ​តំបន់ «៤០០» ស្រុក​សំឡូត បើកបរ​ដោយ​មន្ត្រីនគរបាល​ម្នាក់ ឈ្មោះ មឿ​ន វាសនា រួម​ដំណើរ​ការពារ​ដោយ​មនុស្ស​៤​នាក់​សុ​ទ្ឋ​តែ​ជា​មន្ត្រីនគរបាល​។​

​មន្ត្រី​ដដែល​បន្តថា ឈើ​ដែល​មន្ត្រី​ព្រៃឈើ និង​កងរាជអាវុធហត្ថ​ស្ទាក់ចាប់​នោះ មាន​ចំនួន​៧​សន្លឹក​ធំៗ ប្រភេទ​(​ក្ដារងឿ​) ជា​ប្រភេទ​ឈើ​គគីរ និង​ឈើ​ដួងចែម​។ ក្រោយពី​ឃាត់​សាកសួរ​នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​បាន​ប្រាប់ថា ឈើ​ទាំងនោះ​ជា​របស់លោក យឹម វិចិត្រ មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៨២៣​លោក បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ដឹក​ចេញពី​ទីបញ្ជាការ​វរ​:​ព្រំដែន​៨២៣ ស្រុក​សំឡូត យកទៅ​ទុក​នៅផ្ទះ​របស់ខ្លួន​នៅឯ​ក្រុង​បាត់ដំបង ដោយ​គ្មាន​លិខិតស្នាម​អ្វី​ទេ​។​

​បើតាម​សេចក្ដីរាយការណ៍​បានបញ្ជាក់​ទៀតថា ពេលនេះ​ឈើ និង​រថយន្ត​កំពុង​ឃាត់ទុក​នៅ​កន្លែង​កងរាជអាវុធហត្ថ​ស្រុក​រតន​:​មណ្ឌល ដើម្បី​សួរនាំ ខណ​:​មាន​អ្នក​អន្តរាគមន៍​តាន់​តែ​ច្រើន​ទៅៗ ដើម្បី​សុំ ឱ្យធ្វើ​ការ​ដោះ​លេង​រថយន្ត និង​ឈើ​គឺ​លោក យឹម វិចិត្រ ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ​ជាច្រើនលើក​ច្រើនសា​មកហើយ​នោះ​ប៉ុន្តែ​មេព្រៃ អះអាងថា​គេ​នឹង​ចាត់ការ​តាម នីតិវិធី​ព្រោះ​វា​ជា​រឿង​មិនគួរ​ឲ្យ​មាន​ការបិទ​ប៉ាំង​នោះឡើយ ៕

  

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published