ក្នុង​វិមាន​របស់​បិតា​ស្ថាបនិក Playboy មានរឿង​អាទិ៍​កំបាំង​អ្វីខ្លះ​..!

, , Leave a comment

​សហរដ្ឋអាមេរិក : បិតា​ស្ថាបនិក​ទស្សនាវដ្ដី Playboy បានទទួល​មរណភាព​បាត់ទៅហើយ រីឯ​សាកសព​របស់គាត់​ក៏បាន​ធ្វើ​ពិធីបុណ្យ​រួចរាល់​ហើយ​ដែរ​។ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ខាងក្នុង​មហា​វិមាន​របស់លោក Hugh Hefner នៅតែ​បង្កប់​ទៅដោយ​ភាព​អា​ថ៍កំ​បាំង​នៅឡើយ​ទេ​។​

​តើ​អ្នកណា​បានដឹង​អស់​នូវ​រឿងរ៉ាវ​របស់ Hugh Hefner? គាត់ គឺជា​បិតា​សិច​។ គាត់​មាន​ទស្សនៈ​សម្បូរ​ណ៍ និង​រស់​រវើក​អំពី​ការរួម​ភេទ​។ បើ​និយាយ​ពី​ការ​រួមភេទ គឺ​គាត់​មាន​ទស្សនៈ​បើកចំហ​ខ្លាំងណាស់​។ គាត់​ជាម​នុស្ស​ដែល​និយម​ភាពឆើតឆាយ គ្រប់គ្រាន់​នៅក្នុង​ជីវិត​របស់គាត់​គ្មាន​ចន្លោះ​បន្តិច​ណា​ឡើយ មិន​មែនមាន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​។​

 

​នៅក្នុង​មហា​វិមាន​របសគាត់​ក៏​រួម​រិត​ទៅដោយ​បញ្ហា​ជាច្រើន​ទៀត​។ អ្នកស្រី​Holly Madison បានក្លាយ​ទៅជា​មិត្តស្រី​របស់​Hefner​តាំងពី​ឆ្នាំ ២០០១​នៅពេលដែល​នាង​មាន​អាយុ​២១​ឆ្នាំ។ ​នាង​រៀន​បាន​ត្រឹម​ថ្នាក់​វិទ្យាល័យ ក៏​ឈប់រៀន​ហើយ​ទៅ រស់នៅក្នុង​ទីក្រុង​ឡូ​ស​អង់​សឺ​ឡេស មក​ធ្វើជា​អ្នកបម្រើ​ក្នុង​ហាង​មួយ គឺ​ទីនោះ​ហើយ​ដែល​នាង​បាន​ជួប បិតា​ស្ថាបនិក​រូបនេះ​ហើយក៏​បាន​រួមរស់​ជាមួយ​គាត់​នៅក្នុង​វិមាន​នោះ​។​

Image result for playboy

​នាង​បាន​រៀបរាប់ថា​នៅក្នុង​ទី នោះ​មាន​ការប្រើ​គ្រឿងញៀន​យ៉ាង​ជោគជាំ ការ​លុតក្រាប អោនលំទោន ការ​ឈ្នា​និ​ស​និង​ប្រច័ណ្ឌ​ក្នុង ភាព​ល្វីង​ជូរចត់​យ៉ាង​ក្រៃលែង​និង​ការរួម​សិច​យ៉ាង​អាក្រក់​អា​ក្រី​ហួសនិស្ស័យ​។ នាង​បាន​បញ្ជាកទៀតថា ជីវិត​រស់នៅក្នុង​វិមាន​នោះ​ប្រៀបដូចជា​រស់នៅក្នុង​រាជវាំង​ពោរពេញ​ដោយ​ថ្នាំពុល​៕

Image result for playboy
Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published