អាងហែលទឹក នៅមណ្ឌលកីឡា ហែលទឹកតេជោ នៅក្រុងកំពង់ចាម មានមនុស្សលង់ទឹកស្លាប់ ទៀតហើយ (វីដេអូ)

, , Leave a comment

ខេត្តកំពង់ចាម ៖ វេលាម៉ោង៦កន្លះយប់ កាលពី២៨កញ្ញាឆ្នាំ២០១៧  មានករណីលង់ទឹកស្លាប់មនុស្សម្នាក់ នៅអាង​ហែល​ទឹក​នៅ​មណ្ឌល​កីឡា ហែលទឹក​តេ​ជោ យ៉ាងអាណោចអាធម័ ដោយមិនមានការជួយសង្គ្រោះ ឬបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។

សេចក្តីរាយការណ៍អោយដឹងថា កាលពីវេលាខាងលើ ជនរងគ្រោះ ឈ្មោះ អ៊ី សុវណ្ណារ៉ា ក្រុមកីឡាករសិស្សដែលមកពីខេត្តស្ទឹងត្រែង ដើម្បីចូលរួមការ ប្រកួត កីឡាថ្នាក់ជាតិ សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ បាននាំគ្នាចូលទៅហែលទឹកលេង នៅអាង​ហែល​ទឹក​នៅ​មណ្ឌល​កីឡា ហែលទឹក​តេ​ជោ នៅក្រុងកំពង់ចាម ក្រោយពីសម្រាក ពីការប្រកួត។ ខណះនោះ យុវជនម្នាក់ឈ្មោះ អ៊ី សុវណ្ណារ៉ា បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៍ ដោយមិនមានការជួយសង្គ្រោះ ឬបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលនៅជិតនោះ ទាន់ពេលវេលា ពីអ្នកទទួលត្រូវ ប្រចាំការនោះឡើយ។

សេចក្តីរាយការណ៍អោយដឹងបន្តថា នៅអាង​ហែល​ទឹក​នៅ​មណ្ឌល​កីឡា ហែលទឹក​តេ​ជោ នៅក្រុងកំពង់ចាម កន្លងមកមានករណីលង់ទឹកស្លាប់ មនុស្សច្រើននាក់មកហើយ ដូចករណីខាងលើនេះជាដើម គឺមិនមានការទទួលត្រូវពីអ្នកគ្រប់គ្រងនៅទីនោះឡើយ គឺដឹងតែយកលុយ ពីអ្នកចូលទៅកំសាន្ត ឬទៅហែលទឹកលេងកំសាន្តនៅទីនោះ ដឹងតែយកលុយ ក្នុងម្នាក់៨ពាន់រៀល ហើយមួយថ្ងៃៗមនុស្សចូលទៅកំសាន្ត រាប់ពាន់នាក់ មិនដឹងយកលុយទៅណាអស់នោះទេ៕

Posted by ថ្ងៃស្អែក Tomorrow on Thursday, September 28, 2017

 

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published