សង្វៀនជល់មាន់ បង្កប់បនល្បែងស៊ីសងបៀ អាប៉ោង យូគី នៅឃុំ អរិយក្សត្រ សមត្ថកិច្ច មិនហ៊ានប៉ះពាល់

, , Leave a comment

ខេត្តកណ្តាល ៖ តាម​ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹងថា ទីតាំង​បនល្បែង​ជល់មាន់ បង្កប់បនល្បែងស៊ីសងបៀ អាប៉ោង យូគី ដុះស្លែ​មួយកន្លែង នៅឃុំ អរិយក្សត្រ ដែល​គេ​ស្គាល់​ថា ជា​របស់លោកម៉ាប់ ក្មួយប្រសារ ថ្នាក់ដឹកនាំ បើក​លេង​យ៉ាង  រ​លួ​ន ខួបប្រាំង-ខួបវស្សា មិនមានសមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបឬប៉ះពាល់ឡើយ។

​តាមប្រភពរាយការណ៍ បានឲ្យដឹងបន្តថា ទីតាំងសង្វៀនបញ្ជល់មាន់ ខាងលើនេះបើកលេងជាយូណាស់មកតែពុំដែលឃើញសមត្ថកិច្ចបង្ក្រាបនោះទេ។ទីតាំង សង្វៀន ជល់មាន់ ដ៏ធំនេះ ត្រូវបានគេ អះអាងថា មានខ្នងបង្អែក ធំណាស់ ទើបមន្ត្រីប៉ុស្តិ៍ឬ អធិការ ស្រុកល្វាឯម ពិតជា មិនហ៊ាន ចុះបង្ក្រាប យកស្នាដៃនោះឡើយលើកលែងតែក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការនគរបាល ជាតិ ជាសេនាធិការដាក់បទបញ្ជាដោយផ្អែកលើគោលនយោបាយភូមិ-ឃុំមាន សុវត្តិភាព ទើបអាចធានាដល់ ការចុះអនុវត្តបាន ។ប្រហែលជាសមត្ថកិច្ច និងម្ចាស់សង្វៀនបញ្ជល់មាន់មួយនេះ ត្រូវដងត្រូវ-ផ្លែគ្នា ហើយមើលទៅ បានមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំបាយ។

អ្នកភូមិមួយចំនួនមានការព្រួយបារម្មណ៍ខា្លចមានបទល្មើសផ្សេងៗកើតមាន នៅក្នុងមូលដ្ឋានរបស់ពួកគាត់។ បើ​គ្មាន​ការបង្ក្រាប​ដូច្នេះ​ តើ​គោល​ការ​ភូមិ-ឃុំ​សុវត្ថិភាព​៩​ចំណុចរបស់​ក្រសួងមហាផ្ទៃ​ ដែល​បានដាក់ចុះ​អោយ​មន្ត្រី​សមត្ថ កិច្ច​អនុវត្ត​នោះ​នៅឯណា​? ហើយ​មិន​តែ​ប៉ុណ្ណឹង​ទេ​នៅពេល​ថ្មីៗ​នេះ សម្ដេច​ក្រឡា ហោម ស ខេង លោក​បាន​មានប្រសាសន៍ថា រាល់​បទល្មើស​ល្បែង ស៊ីសង​ខុសច្បាប់​ទាំងអស់ ត្រូវតែ​បង្ក្រាប​ហើយ បើ​ល្បែង​សង​ខុសច្បាប់​ណា មាន​មន្ត្រី​សមត្ថកិច្ច នៅ​ពី​ក្រោយខ្នង ត្រូវ​នាំយកមក​ចាត់​ទៅ ផ្លូវ​តាមច្បាប់​។

ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​លោក លោក ម៉ៅ ភិរុណ ជា​អភិបាល​ខេត្តកណ្តាល មេត្តា​ពិនិត្យមើលបនល្បែងជល់មាន់ បង្កប់បនល្បែងស៊ីសងបៀ អា ប៉ោងយូគី ដុះស្លែមួយកន្លែង នៅឃុំអរិយក្សត្រ ដែលគេស្គាល់ថា ជារបស់លោក ម៉ាប់ ក្មួយប្រសារថ្នាក់ដឹកនាំ បើកលេងខួបប្រាំង-ខួបវស្សា ស៊ីសងប្រាក់រាប់ពាន់-ម៉ឺនដុល្លារទាត់ ដែលផ្ទុយពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ៕

 

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published