លោក ចាន់ សុធា ប៉ូលីសសេដ្ឋកិច្ចក្រសួង មានអំណាចដាក់ប៉ុស្ទិជជុះ ប្រមូលលុយពីឈ្មួញដឹកជញ្ជូនទំនិញនៅខេត្តបាត់ដំបង យ៉ាងប្រសេចប្រសាច

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ ទាំងតូច ទាំងធំ បានសម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលមានលោក ស៊ុន សុធា មេនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តបាត់ដំបង និងផ្លូវជាតិលេខ៥រៀប កម្លាំងឈរជើងចាំប្រដេញនិងស្ទាក់ឲ្យឡានដឹកឈើ និងឡានដឹកទំនិញ ចូលបង់លុយតាមដងផ្លូវជាតិគ្រប់ច្រកល្ហកយ៉ាង ប្រសេចប្រសាច មិនដែលក្រែងញញើត ពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ។

ហើយអ្វីដែល លោក ស៊ុន សុធា កំពុងអនុវត្តន៍ក៏ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជារបស់លោក ស៊ុន សុធា ភាគច្រើនចាត់តាំងឲ្យមន្ត្រីស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះ ប្រមូល លុយពីឡានដឹកទំនិញគ្រប់ប្រភេទ-ឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ច របស់ លោក ស៊ុន សុធា បានចេញទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយ ក៏មិនដែលមាន នរណាហ៊ានសួរនាំ ពីបញ្ហានេះក៏ព្រោះតែលោក ស៊ុន សុធា មានឥទ្ធិពលធំធេងណាស់ ដែលល្បីថា មានខ្នងបង្អែករឹងមាំថ្នាក់ឧបនាយករដ្ឋមន្ត្រី និងមានឪពុកជាអ្នកតំណាងរាស្ត្រ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូច-ធំ ឆ្លងកាត់ផ្លូវជាតិលេខ៥ខេត្តបាត់ដំបង បានរអ៊ូរទាំជាថ្មីម្តងទៀត ពីសកម្មភាព កោសរូស បង្ខំឲ្យបង់លុយពីសំណាក់ មន្ត្រីប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង ក្រោមការគ្រប់គ្រងរបស់លោក ស៊ុន សុធា ដែលដាក់កំហិតឲ្យពួកគាត់បង់លុយទៅតាមតែអំពើចិត្ត មិនអាចសុំចុះថ្លៃបានទេ ក្រោមលេសធ្វើតាមបញ្ជារបស់មេថ្មីគឺ លោក ផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមនគរ បាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមានលោក ស៊ុន សុធា ប្រចាំការនោះ មិនដែលបង្ហាញស្នាដៃអ្វីទេក្រៅ ពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញ ឡានដឹកទំនិញឲ្យចូលបង់លុយទៅតាមតែ អំពើចិត្តតែប៉ុណ្ណោះ។

បើគិតតាមច្បាប់ ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការតាមដាន ស្រាវជ្រាវ ឬត្រូវកោះហៅទៅ សួរនាំក្នុងករណី ដែលមាន ពាក្យបណ្តឹង ព្រោះអ្វីដែលលោក ស៊ុន សុធា បានប្រព្រឹត្តគឺបំពានទៅនឹង ការឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕

Related Posts Plugin for WordPress, Blogger...
Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com

 

Leave a Reply

(*) Required, Your email will not be published