ឈ្មួញជនជាតិវៀតណាម យករថយន្តកែច្នៃរាប់សិបគ្រឿងមកដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមតាមប៉ុស្តិ៍៧ (ណាំលៀ) របស់លោក សំរិទ្ធ ណយ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ កន្លងមក​ករណី​ដែល​ឈ្មួញ​វៀតណាម​ត្រៀម​យក​ម៉ូតូ​កែច្នៃ​ជិត​៥០០​គ្រឿង ​មក​ដឹក​ឈឺ​នៅ​ម្ដុំ​ចំណុច ​ប៉ុស្តិ៍​លេខ​៤​និង​ប៉ុស្តិ៍​លេខ​៥​ហើយ​ចេញទៅ​ស្រុក​យួន ​តាម​ច្រក​៧៥១ ​ត្រូវបាន​ខកខាន​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ឈ្មួញ​យួន​បាន​នាំយក​រថយន្ត​កែច្នៃ ​ប្រមាណ​ជិត​៥០​គ្រឿង​ចូល​តាម​ច្រក​ណាំ​លៀ ឬ​ប៉ុស្តិ៍​៧​ ដើម្បី​ចូលទៅ​ដឹកឈើ ​នៅ​ចំណុច​ប៉ុស្តិ៍​លេខ​៤​និង​ប៉ុស្តិ៍​លេខ​៥​យ៉ាង​រលូន​។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក សំរិទ្ធ ណ​យ ដែលជា​មេ​ប៉ុស្តិ៍​ច្រក​ណាំ​លៀ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​យួន​ យក​រថយន្ត​កែច្នៃ​មក​ដឹកឈើ​ចេញពី​ទឹកដី​កម្ពុជា​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ​ឈ្មួញ​យួន​និង​សមត្ថកិច្ច​កម្ពុជា ​បាន​សហការគ្នា​កាយ​លុប​ផ្លូវ​ ដែល​ពួកគេ​ឈូសឆាយ​ពី​ទឹកដី​យួន​ច្រក​៧៥១​ឲ្យ​ដូចដើម​វិញ​ដើម្បី​បិទបាំង​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​រឿង​ឈ្មួញ​យួន​ចូលមក​ដឹកឈើ​នៅ​ចំណុច​ប៉ុស្តិ៍​លេខ​៤​និង​ប៉ុស្តិ៍​លេខ​៥​។

សមត្ថកិច្ចតូចតាច នៅច្រកណាំលៀឬប៉ុស្តិ៍៧បានឲ្យដឹងថា ទំហំនៃបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅយួន តាមប៉ុស្តិ៍លេខ៤ និងប៉ុស្តិ៍លេខ៥គឺមានទំហំធំជាងករណីកាប់ឈើនៅចំណុចអូរហ៊ុចនាពេលកន្លងមកទៅទៀត។ ដើម្បីឲ្យគម្រោងដឹកជញ្ជូនឈើពីប៉ុស្តិ៍លេខ៤និងប៉ុស្តិ៍លេខ៥ចេញទៅយួនតាមច្រក៧៥១យ៉ាងរលូន គឺឈ្មួញយួននិងសមត្ថកិច្ចកម្ពុជា ក៏ដូចជាក្រុមអ្នករត់ការបានរៀបចំកញ្ចប់លុយ សម្រាប់ចែកចាយ ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ហេតុនេះហើយទើបឈ្មួញជនជាតិយួនសអាចបង្វែរ ទិសពីដឹកឈើចេញតាមច្រក៧៥១ មកដឹកឈើចេញ តាមច្រកណាំលៀ យ៉ាងរលូន ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ ព្រោះសមត្ថកិច្ច គិតតែពីរឿងផងប្រយោជន៍។ឥឡូវនេះ​ឈ្មួញ​យួន ​បាន​យក​រថយន្ត​កែច្នៃ​ជិត​៥០​គ្រឿង​ចូល​តាម​​ប៉ុស្តិ៍​៧​ហើយ​បញ្ហា​នេះ ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​នៅឡើយ​ទេ​។

លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​៧​ ដែលមាន​ខ្នងបង្អែក​រឹងមាំ ​ត្រូវបាន​គេ​ដឹងថា ​កំពុង​ធ្វើជា​មេខ្លោង ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​នៅ​ចំណុច​ប៉ុស្តិ៍​លេខ​៤​និង​ប៉ុស្តិ៍​លេខ​៥​។

ហេតុនេះ​ស្នងការ​នគរបាល​ ខេត្តមណ្ឌលគិរី ទើបឡើងថ្មី មិនគួរ​បណ្ដោយ​ឲ្យ ​មន្ត្រីក្រោមឱវាទ​ដូចជា​លោក សំរិទ្ធ ណ​យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ព្រោះ​រឿងរ៉ាវ​ទាំងអស់​ មិនអាច​បិទបាំង​បានទេ​ សូម្បីតែអភិបាលខេត្តមណ្ឌលគិរី និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុង ខណៈដែលបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកនៅតាមតំបន់ព្រំដែនក្នុងស្រុកពេជ្រាដា ក៏ដោយ៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published