មាស សម្ផស្ស ៖ ខាត​ទាំង​របស់ អស់ទាំង​ប្រាណ ព្រោះ​ប៉ះ​សង្សា​ហេងស៊យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : អតីត​គូ​ដណ្តឹង​អាណិកជន​ខ្មែរ នៅ​អាមេរិក លោក​ដុក​ទ័​រ​វីល្លៀម ដែល​ផ្តាច់​ស្នេហ៍​នាង​កណ្តាលផ្លូវ ហើយ​ងាករេ​ទៅរក​ស្រីក្មេង​នោះ តារា​មាន​មន្ត​ស្នេហ៍ មាស សម្ផស្ស បាន​អះអាងថា នាងរង​ការឈឺ​ផ្សា​ឆ្អែតឆ្អន់​ហើយ អីចឹង​មិនអាច​គិត​ខ្លី​ទៅ​ចងក​សម្លាប់ខ្លួន ព្រោះតែ​រឿង​ប្រុស​នោះ នាំ​តែ​គេ​ថា ជា​មនុស្ស​ស្រី​កំសាក​នោះទេ​។​

​មាស សម្ផស្ស ដែល​អស់​លុយ​១០​ម៉ឺន​ដុល្លារ ដោយសារតែ​អតីត​គូ​ដណ្តឹង​នោះ និយាយថា នាង​ពិតជា​មានការ​ស្តាយ​លុយ​នោះ​ខ្លាំងណាស់ តែ​នាង​សង្ឃឹមថា ជាតិ​ក្រោយ ប្រុស​ស្នេហ៍​នឹង​សង​នាង​វិញ​ជាមិនខាន ខណៈដែល​ពេលនេះ តារា​សាច់​សខ្ចី​រូបនេះ​ថា នាង​សុំ​បិទ​បេះដូង​សិន​…​។​

 

​មាស សម្ផស្ស និយាយ​ទាំង​ស្រងូតស្រងាត់​ថា “​មាន​មិត្តភក្តិ​ខ្ញុំ​និយាយថា កោតតែ​អ្ហែង​ទ្រាំ​បានទេ បើ​អញ​វិញ​ចងក​ងាប់​បាត់ទៅហើយ​! ខ្ញុំ​បាន​ប្រាប់​វិញ​ថា ខ្ញុំ​ត្រូវតែ​រឹងប៉ឹង​ឡើង ខ្ញុំ​មិន​សម្លាប់ ខ្លួន​ព្រោះ​ប្រុស​ជាដាច់ខាត​។ នៅពេលនេះ ខ្ញុំ​ចង់​បង្ហាញថា ខ្ញុំ​មិន​យក​ស្នេហា​ជា​ត្រីមុខ អត់​គេ​មួយ រស់​មិនបាន​នោះទេ គឺ​ខ្ញុំ​ត្រូវតែ​បង្ហាញ​ឱ្យគេ​ឃើញថា ខ្ញុំ​នៅតែ​ដូច​មុន ខ្ញុំ​មិន​ងាប់​ដោយសារតែ​ប្រុស​ទេ​។ ខ្ញុំ​ចង់​ធ្វើជា​គំរូ​ល្អ​ឱ្យគេ​ឃើញ បែកបាក់​ស្នេហា យើង​នៅតែរ​ស់បាន យើង​មិន​យក​ផ្លូវ​ចងក​សម្លាប់ខ្លួន​ទេ គឺ​យើង​នៅតែ​រស់ ដើម្បី​ក្រុមគ្រួសារ​យើង​តទៅទៀត​។ ឥឡូវនេះ​ខ្ញុំ​ស្តាប់ធម៌ ស្តាប់​លោក​ទេសនា​ច្រើន ដើម្បី​ជាការ​រំងាប់​អារម្មណ៍ តែ​ខ្ញុំ​មិន​ដល់​ថ្នាក់​ទៅ​បួស​ជា​ដូនជី​នោះទេ​”​។​

 

​នេះ​មិនមែនជា​លើក​ទី​១​ឡើយ សម្រាប់​មាស សម្ផស្ស ក្នុងការ​ប្រេះឆា​ស្នេហ៍​នោះ គឺ​ប្រហែលជា​លើក​ទី​៥ ហើយ​សម្រាប់​តារា​សាច់​សខ្ចី​រូបនេះ ដែល​ហាក់ដូចជា​មិនសូវ​កាក់កប​រឿង​ស្នេហា​ទាល់តែសោះ គឺ​សង្សារ​ផ្អែមល្ហែម​ជាមួយ​នាង​តែ​ដំបូង ក្រោយមក​ក៍​បែកបាក់​ដោយ​ទាន់ហន់​ទៅវិញ ទើប​ធ្វើឱ្យ​តារា​មួយចំនួន​បាន​និយាយ​ដៀមដាម ឱ្យ​សម្ផស្ស ថា នាង​ជាតា​រា​អភ័ព្វ​ស្នេហ៍​ជាងគេ​។ ដោយឡែក​ការចាប់​ដៃ​ជាមួយ​អតីត​គូ​ដណ្តឹង​ប្រុស​ខ្មែរ​-​អាមេរិក លោក​វីល្លៀម វិញ គឺ​សម្ផស្ស ខាត​ច្រើន ព្រោះ “​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​” គឺ​រស់នៅ​ជាមួយគ្នា​បាន​៤​ឆ្នាំ ដូច​ប្តី​ប្រពន្ធ តែ​ចុងក្រោយ លោក​ដុក​ទ័​រ បែរជា​ប្រែចិត្ត​ងាក​ទៅ​ស្នេហ៍​ស្រីក្មេង​ម្នាក់​ដែលជា​អ្នក​ស្គាល់​សម្ផស្ស ដ៏​ស្និទ្ធស្នាល នោះ​ទៅវិញ ទើប​ធ្វើឱ្យ​តារា​រូបនេះ​ឈឺចាប់​សឹងតែ​ទៅ​សាង​ផ្នួស​។ អ្វីដែល​សម្ផស្ស ឈឺចាប់​បំផុត​នោះ គឺ​នាង​ត្រូវ​អតីត​គូ​ដណ្តឹង​លួងលោម​យកលុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ទៅរក​ស៊ី ហើយ​ពេលនេះ មិនអាច​ប្តឹង​ទារ​យកប្រាក់​ទាំងនោះ​វិញ​បានឡើយ ហើយ​ស្នេហា​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​នោះ ពេលនេះ​បានក្លាយ​ទៅជា​គូបដិបក្ខ​វិញ ដោយ​កាលពី​ខែ​មុននេះ សម្ផស្ស បាន​ជួប​អតីត​គូ​ដណ្តឹង ដែល​កំពុង​បណ្តើរ​ស្រីក្មេង​ដោយ​ចៃដន្យ តែ​អ្នក​ទាំង​២ មិនបាន​និយាយ​រកគ្នា​មួយ​ម៉ាត់​ឡើយ​។​

​មាស សម្ផស្ស បន្ថែមថា “​រឿង​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​នោះ ខ្ញុំ​មិនអាច​យកមក​វិញ​បានទេ ព្រោះ​កាល​រស់នៅ​ជាមួយគ្នា យើង​មាន​ទៅបាន​មាន​លិខិតស្នាម​អី​ឯណា គឺ​មនុស្ស​ស្រលាញ់គ្នា​។ គាត់​យកលុយ​ហ្នឹង​ទៅធ្វើ​ការរកស៊ី​របស់គាត់ ហើយ​សួរថា ខ្ញុំ​ជា​អ្នករៀន​ខាង​ជំនាញ​រក្សា​សម្រស់ ហេតុ​អី​បានជា​ខ្ញុំ​មិន​បើកហាង​រក្សា​សម្រស់ តាម​ជំនាញ​របស់ខ្ញុំ បែរជា​ទៅ​បើក​ភោជនីយដ្ឋាន​វិញ គឺ​មកពី​ខ្ញុំ​ស្រលាញ់​គេ​ហ្នឹង​! យើង​មិនអាច​ប្តឹង​គេ​បានទេ មាន​ឯកសារ​អី​ឯណា​? ក្រោយ​ម្តាយ​ខ្ញុំ​ស្លាប់ទៅ គាត់​បន្សល់​ដី​ផ្ទះ​ឱ្យ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លក់​ដី​ផ្ទះ​នោះមក ឥឡូវ​លុយ​នោះ​អស់ហើយ​។ កាលពី​ខែ​មុន ខ្ញុំ​បាន​ជួប​គាត់​ដោយ​ចៃដន្យ​ម្តង​ដែរ តែ​យើង​មិនបាន​ស្តី​និយាយ​រកគ្នា​អី​ទេ​។ ខ្ញុំ​ដឹងថា ពេលនេះ​គាត់​កំពុងតែ​រស់នៅ​ជាមួយ​អ្នកថ្មី ជា​ស្រីក្មេង តែ​ខ្ញុំ​មិន​និយាយថា​ជា​អ្នកណា​ទេ គ្រាន់តែ​ថា អ្នកនោះ​ជាម​នុស្ស​ដែល​គ្មាន​សមត្ថភាព​រក​ប្តី​បាន​ដោយ​ខ្លួនឯង​ទេ គឺ​ចាំតែ​យកប្តី​គេ​ទៅ​អីចឹង​? ខ្ញុំ​ឥឡូវ​គិត​តាម​ធម៌​ព្រះ​ច្រើន ហើយ​យល់ថា លុយ​ជាង​១០​ម៉ឺន​ហ្នឹង ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​បានមក​វិញ​ទេ តែ​ខ្ញុំ​ជឿថា ជាតិ​ក្រោយ អ្នកឯង​ប្រាកដជា​សង​មក​ខ្ញុំ​វិញ​ជាមិនខាន​”​។​

 

​មាស សម្ផស្ស ថា ការដែល​នាង​ចាញ់បោក​អតីត​គូ​ដណ្តឹង ដែល​ធ្វើបាប​នាង​ទាំង​ចិត្ត​កាយ​នៅពេលនេះ គឺ​មកពី​រូបនាង​ស្លូត​ខ្លាំងពេក ហើយ​នាង​តាំងចិត្ត​ថា ពេលនេះ​គឺ​ត្រូវតែ​សម្ងំ​មួយរយៈ​សិន មិន​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី​នៅពេល​នេះឡើយ បើទោះជា​មាន​ប្រុស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក សម្រុក​គ្នា​មក​ចង់​ព្យាបាល​របួស​បេះដូង​នាង​ឱ្យ​សះស្បើយ​នៅពេលនេះ​ក្តី​។​

 

​តារា​ខូចចិត្ត​ព្រោះតែ​ស្នេហា​មិនដែល​សមប្រកប​រូបនេះ ថ្លែង​ទៀតថា “​ខ្ញុំ​ស្បថ​នៅ​ខែ​ភ្ជុំ​បិ​ណ្យ​នេះ​ក៏បាន​ដែរ ឥឡូវ​ខ្ញុំ​សូម​ខ្លាច​ហើយ​ប្រុសៗ គឺ​ខ្ញុំ​សូម​បិទ​បេះដូង​មួយរយៈ​សិន​។ ខ្ញុំ​ត្រូវការ​ស្តា​ប់លោក​ទេសនា​វិញ​ម្តង ដើម្បី​ជាការ​រំងាប់​ចិត្ត​។ ចំពោះ​អ្នក​ដែល​ស្រលាញ់​យើង​នៅពេលនេះ គឺមាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​អី​មិន​ខ្វះ​ទេ ខ្ញុំ​និយាយ​តាម​ត្រង់​ចុះ គឺមាន​ច្រើនណាស់​។ អ្នក​នៅក្នុង​ស្រុក គេ​សុទ្ធតែជា​អ្នកមាន បាន​តេ​មក​សួរសុខទុក្ខ​យើង​ថា ម៉េច​ហើយ​! គេ​ចង់​ណាត់​យើង​ញ៉ាំ​បាយ​អី​ក៏មានដែរ​។ តែ​ខ្ញុំ​ពេលនេះ គឺ​រាង​ខ្លាច​តែម្តង ខ្ញុំ​មិនទាន់​ចង់បាន​អ្នកថ្មី​នៅពេលនេះ​ទេ​! ខ្ញុំ​ខ្លាច​ហើយ​! ក្រោយពេល​បែក​ពី​គាត់ (​គូ​ដណ្តឹង​ភ្លាមៗ​) នោះ ខ្ញុំ​គិតថា ចង់រក​អ្នកថ្មី​ភ្លាមៗ​ដែរ ដើម្បី​បំភ្លេច​អ្នក​ចាស់ តែ​ឥឡូវ​ខ្ញុំ​សូម​បិទ​បេះដូង​សិន មិនដឹងថា​ជ្រើស​អ្នកថ្មី​ហ្នឹង យក​អ្នក​ក្នុង​ឬ​ក្រៅប្រទេស​អី អត់​ទាន់​ចង់​គិត​ទេ​៕

 

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published