តើអ្នក​គិត​ម៉េច​ដែរ ពីមុន​ខ្ញុំ​ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ជាមួយ​សង្សា​ចាស់​?

, , Leave a comment

12046631_1468857593423896_4973164823000580871_n

​អតិ​ត​កាល​នៃ​មនុស្ស​តែងតែមាន​ភាពប្រសើរ និង​កំហុសឆ្គង​នៅ​លាយឡំ​គ្នា បើសិនជា​មនុស្ស​ស្រី​ដែល​អ្នក​ស្រឡាញ់​ធ្លាប់​ប្រព្រឹត្ត​ខុសឆ្គង (​រួមភេទ​) ជាមួយ​សង្សារ​ចាស់​ពីមុនមក តើ​អ្នក​គួរតែ​ដឹង​ឬ​អត់​? ត្រូវ​សម្រេចចិត្ត​ដូចម្ដេច​ទៀត​បន្ទាប់ពី​ដឹង​រឿងនេះ​? ប្រធានបទ​ខាងលើនេះ បានក្លាយ​ទៅ​ចំនោទបញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​ជជែក និង​ផ្តល់​ជា​មតិ​ថា បើ​ដឹង ត្រូវ​ឆាប់​បញ្ចប់​ទំនាក់ទំនង រីឯ​អ្នក​ខ្លះទៀត​មិនចាំបាច់​ឡើយ​។​

​ជាក់ស្ដែង​យុវជន​ម្នាក់​បានបង្ហាញ​ពី​ទស្សនៈ​ថា​៖ «​បើសិនជា​ជួប​រឿង​យ៉ាងនេះ ខ្ញុំ​ពិតជា​បញ្ចប់​ទំនាក់ទំនង​ត្រឹមនេះ ព្រោះ​គេ​មាន​មនុស្ស​ដែល​ស្រឡាញ់​រួចហើយ ម្យ៉ាង​វិញ​ទំនៀមទម្លាប់​ខ្មែរ ប្រកាន់​ណាស់​មានន័យថា គេ​ជាម​នុស្ស​ស្រី​ចិត្ត​ងាយ ដូច្នេះ​ខ្ញុំ​ពិតជា​មិនអាច​ទទួលយកបាន​នោះទេ បញ្ចប់​ភ្លាម​តែម្ដង​»​។​

​ផ្ទុយ​ការរៀបរាប់​របស់​យុវជន​ខាងលើ បុរស​ម្នាក់ទៀត​បា​នស​ញ្ជឹ​ង​គិត​មួយសន្ទុះ ហើយ​តប​ថា ៖ «​វា​ជា​រឿង​អតីតកាល​ប៉ុណ្ណោះ មិនគួរ​គិត​នោះទេ រឿង​ដែល​ត្រូវ​គិត​គឺ​ពេលនេះ គេ​យ៉ាងម៉េច​ហើយ​ស្រឡាញ់​យើង​ឬ​អត់ និង​ទៅ​អនាគត​ក្លាយជា​អ្វី​ទើប​ជា​រឿង​ចាំបាច់​»​។ លោក​បាន​បន្ថែមថា ៖ «​មិន​ខ្វល់​ថា ពីមុន​ធ្លាប់មាន​អ្វី​នោះទេ ព្រោះ​អតីតកាល​កន្លង​ហួស​បាត់ទៅហើយ ក៏​មិនអាច​កើតឡើង​វិញ​ដែរ ដូច្នេះ​មិនបាច់​ដឹង​ប្រសើរ​ជាង​។​

​ចំណែក​យុវជន​ម្នាក់ទៀត​បាន​លើក​ហេតុផល​ថា ៖ «​ស្រឡាញ់​ទើប​ជា​រឿង​សំខាន់​» វា​គួរ​ត្រូវ​ដឹង​ដែរ ប៉ុន្តែ​តាមពិត​ចិត្ត​ស្រឡាញ់​ហើយ​ទើប យើង​ព្យាយាម​អាច​ដឹង​ពី​ប្រវត្តិ​របស់គេ ដូច្នេះ​ដឹង​មិនដឹង​ដូច​តែ​គ្នា សំខាន់​ស្រឡាញ់គ្នា​ទៅវិញទៅមក​បាន​ពេក​ហើយ​”​។​

​ចុះ​ចំពោះ​អ្នក​តើ​មានមតិ​បែបណា​ដែរ​ចំពោះ ប្រធានបទ​ខាងលើនេះ​? អាច​ផ្ញើ​មតិ​យល់​តាមរយៈ​សារ​អេឡិចត្រូនិក មកកាន់​គេហទំព័រ​កំណើត​ថ្មី​បាន​!

​សូមកុំ​ឆាប់​ប្រឡូក​នឹង​ស្នេហា ក៏ដូចជា​ការរួម​ភេទ​ពេក ព្រោះ​វា​ប៉ះពាល់​សិក្សា ហើយ​ត្រូវខិតខំ​រៀនសូត្រ ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់​ទើប​ជាការ​ប្រសើរ​៕

Related Posts Plugin for WordPress, Blogger...

 

Leave a Reply

(*) Required, Your email will not be published