ប្រធាន​មន្ទីរពេទ្យ Oaxaca ត្រូវ​ដកតំណែង ចំពោះ​ភាពមិន​ទទួលខុសត្រូវ ចំពោះ​ស្ត្រី​សម្រាលកូន​នៅ​សួនច្បារ​សាធារណៈ​

, , Leave a comment

Share Button

​ម៉ិ​ក​ស៊ី​កូ ៖ បន្ទាប់ពី​កម្រង​រូបភាព​ព័ត៌មាន​ស្តីអំពី​ស្ត្រី​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ម្នាក់​ដែល​សម្រាលកូន​លើ​សួនច្បារ​សាធារណៈ ដែល​ចុះផ្សាយ​តាម​គេហទំព័រ La Razón de México និង​ត្រូវបាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​កាលពីពេល​កន្លងទៅ​ថ្មី​នេះ ធ្វើ​ឲ្យ​មន្ទីរពេទ្យ Oaxaca ទទួលរង​ការរិះគន់​ជាខ្លាំង ។​

F___

​ស្ត្រី​ឈ្មោះ អ៊ី​ម៉ា ឡូ​ប៉េ​ស (Irma López Aurelio) អាយុ ២៩ ឆ្នាំ បញ្ជាក់ថា រូបនាង និង​ប្តី​ត្រូវ​ពេទ្យឆ្មប ក្នុង​មណ្ឌល​សុខភាព​បដិសេធ មិន​ទទួល​ឱ្យចូល​សម្រាលកូន ដោយ​អះអាងថា នាង​មាន​ផ្ទៃពោះ​ទើបតែ ៨ ខែ​ប៉ុណ្ណោះ មិនទាន់​ដល់ពេល ត្រូវ​សម្រាល​ទេ ។ គ្រូពេទ្យ​គ្រោង ពិនិត្យ​ផ្ទៃពោះ​របស់​នាង​នៅ​ថ្ងៃស្អែក ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក នាង​បាន​បែក​ទឹកភ្លោះ និង​សម្រាលកូន​ទី​៣ នៅលើ​វាលស្មៅ ខាងមុខ​មណ្ឌល​សុខភាព ។ 

mix (5)

GlobalPost បាន​រាយការណ៍​ថា ម្តាយ និង​ទារក នេះ ត្រូវបាន​នាំយក​ចូលក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ Oaxaca កាលពី​សប្តាហ៍​មុន បន្ទាប់ពី​សំរាលកូន នៅលើ​វាលស្មៅ​ដ៏​គួរ​រន្ធត់ នៅ​ពីមុខ​អគារ​មន្ទីរពេទ្យ​តែម្តង ។ ប៉ុន្តែ ពួក​មន្ត្រី​សុខាភិបាល​ម៉ិចស៊ីកូ បាន​កំពុង​ស៊ើបអង្កេត ថា​តើ​មូលហេតុ​អ្វី​បានជា​ស្ត្រី​រូបនេះ មិន​ចូលក្នុង​មន្ទីរពេទ្យ នៅ​គ្រា​ដែល​នាង​សំរាលកូន ។ បើ​យោងតាម​កាសែត La Razón de México ស្ត្រី​ដ៏​កំសត់​រូបនេះ បាន​រង់ចាំ​ជាង ២ ម៉ោង សម្រាប់​សេវាកម្ម​បង្កើតកូន​របស់​នាង នៅ​ទីនោះ ។​

mix

​សកម្មភាព និង​សម្រែក​ដ៏​អាសូរ​របស់​នាង បាន​លេច​ដល់​មនុស្សម្នា​នៅក្បែរនោះ រត់​ចេញមក​មើល ខណៈ​នាង​កំពុង​បង្ខំចិត្ត​សំរាលកូន​នៅលើ​វាលស្មៅ​ទៅហើយ ។ មន្ត្រី Oaxaca ម្នាក់ ក្រោយមក បាន​ប្រាប់​អ្នកកាសែត​ថា ឧបសគ្គ​ភាសា​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ។ បណ្តា​បុគ្គលិក បាន​ប្រាប់ Lopez និង​ប្តី​របស់​នាង ឲ្យ​រង់ចាំ​នៅ​ខាងក្រៅ ខណៈ​ពួកគេ​កំពុង​រៀបចំ​បង្កើតកូន​ឲ្យ​នាង​-​នេះ​បើតាម​លេខា​សុខាភិបាល Oaxaca លោក German Tenorio ប្រាប់​ឲ្យ​ដឹង ។​

mix (3)

Tenorio បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា “​នៅពេល​ពួកគេ​ចេញមក​មើល​នាង​, ពួកគេ​ស្វែងរក​នាង​មិនឃើញ​ទេ​” ។ ប៉ុន្តែ បើ​យោងតាម GlobalPost វិញ បាន​និយាយថា គ្លីនិក​នោះ​តូច មិនមាន​បន្ទប់សង្គ្រោះបន្ទាន់​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published