គន្លឹះ​បំបាត់​សន្លាក និង​ស្នាម​មុន នៅលើ​ផ្ទៃមុខ​

, , Comment closed

Share Button

         សុខភាព ៖ មុន​អាច បន្សល់​អោយ​អ្នក​នូវ​សន្លាក និងស្នាម​ដែល​ងាយ​នឹង​មើលឃើញ ហើយ​វា​អាច​នឹង​ធ្វើអោយ​អ្នក បាត់បង់​នូវ ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។ ការណែនាំ​ខាងក្រោម​នេះ នឹង​ជួយ​ផ្តល់អោយអ្នក​នូវ​វិធី​ងាយៗ ក្នុងការ​បំបាត់​ពួកវា ចេញពី​ផ្ទៃមុខ​របស់​អ្នក ។​

         បញ្ឈប់​ការ​ញេច​មុន ។ ការ​ស្ទាបអង្អែល នឹង​កាន់តែ​ធ្វើអោយ​វា​រីក​ធំ និង ឡើង​ក្រហម​។ ប្រសិនបើ​អ្នក​ពិត ជា​ចង់​ញេច​វា​ចេញ​នោះ អ្នក​ត្រូវ​ប្រាកដថា កន្លែង​នោះ និង ដៃ​របស់​អ្នក​ស្អាត និង មិន​មានការ​ចំលងរោគ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ក្នុងការ​ដោះស្រាយ​នឹង​សន្លាក និង ស្នាម​ដាច់​រលាត់ ដោយសារ​មុន នោះ​គឺ​អ្នក គ្រាន់តែ​ទុក​វា​អោយ​បាត់ ដោយ​ខ្លួនឯង​។ អ្នក​ត្រូវ​រក្សា​កន្លែង​ដែល មាន​ផល​រំខាន​នោះ​អោយ​ស្អាត​ល្អ និង លាប គ្រឿង សំអាត​តិចតួច​បំផុត នៅលើ​វា​តាម​ដែល​អាច​ធ្វើបាន ។​

         ត្រូវ​ផ្តល់​សំណើម និង ការពារ​វា ។  តែងតែ​ប្រើ​នូវ​ក្រែ​ម​ផ្តល់​សំណើម ដែល​គ្មាន​ជាតិ​ខ្លាញ់ និង មាន​ជាតិ SPF ។ ប្រើ​ក្រែ​ម​ការពារ​កំដៅថ្ងៃ អោយបាន​ល្អ ដែលមាន​កម្រិត SPF ៣០ នៅលើ​ផ្ទៃមុខ និង ដងខ្លួន​។​

         ប្រើ​ក្រែ​ម​បំបាត់ ស្នាម​សន្លាក​។  បន្ទាប់ពី​ការ​រលា​ករោល នោះ​នឹងមាន​ការកើនឡើង​នូវ​ជាតិ​ពណ៌ ខ្ពស់ ( ស្នាម​ពណ៌​ក្រហម ឬ ត្នោត​) នៅលើ​ស្បែក ។ អ្នក​អាច​ប្រើ​ផលិតផល​បំបាត់​ស្លាកស្នាម មួយចំនួន​ដូចជា ៖ Nucellle Mandelic Acid, Zenmed , ទឹក​សូលុយស្យុង Neutrogena Advanced  ដែល​ជួយ​បក​ស្នាម មុន នៅលើ​ស្បែក​ជាដើម ។ ចំពោះ​ស្នាម​ប្រហោង ខូង និង មាន​ស្នាម​ពៀច នៅក្រោម​ស្បែក វិធី​ព្យាបាល​ដ៏ មាន ប្រសិទ្ធភាព​បំផុត​នោះ​គឺ អ្នក​ត្រូវ​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​សើរ​ស្បែក ។​

         សាកល្បង​ប្រើ​ក្រែ​ម​ប្តូរ​ពណ៌​ស្បែក ។ មាន​ផលិតផល ក្រែ​ម​ប្តូរ​ពណ៌​ស្បែក​ជាច្រើន ប្រភេទ​ដែលមាន​ដាក់ លក់​នៅលើ​ទីផ្សារ​។ វា​អាច​នឹង​ស្តាប់ទៅ ដូចជា​មានការ​ឈឺចាប់ ប៉ុន្តែ​វា​មិនមែន​ដូចដែល អ្នក​គិត​នោះទេ ។ Hydroquinone គឺជា​ក្រែ​ម​មួយ ដែលមាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង ហើយ​ដើម្បី​ទិញ​វា​បាន នោះ​ទាល់តែ​អ្នក បានទទួល​វេជ្ជបញ្ជា​ពី គ្រូពេទ្យ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​អាច​ទិញ​ផលិតផល ផ្សេងទៀត​ដែល មិនសូវមាន​ឥទ្ធិ​ល​ខ្លាំងពេក ពី​តាម​ឱសថស្ថាន​នានា។ អ្នក​ត្រូវ​លាប តិចៗ​នៅលើ​បរិវេណ​ដែលមាន ផល​ប៉ះ ពាល់ អោយបាន​ពីរដង​ក្នុង​មួយថ្ងៃ​។ វា​អាច​នឹង​ជួយ​អ្នក​បាន ប៉ុន្តែ​អ្នក​ត្រូវ​ប្រើ​វា ក្នុង​រយៈពេល​មួយខែ ដើម្បី បានឃើញ​នូវ​ការវិវត្ត បានល្អ​ប្រសើរ ។​

         ប្រើ​ក្រែ​ម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។ ប្រសិនបើ​អ្នក​ប្រើ​វា នៅពេល​យប់ នោះ​វា​នឹង​អាច កាត់បន្ថយ និង បំបាត់​នូវ​ស្លាកស្នាម​ទាំងអស់ នោះបាន​។ ចូរ​កុំ​លាប​វា​ច្រើន ពេក​នៅត្រង់ចំណុច​តែមួយ វា​អាច​បណ្តាល អោយ​ស្បែក​របស់​អ្នក ឡើង​ជាតិ​ខ្លាញ់​ជ្រុល ។​

         អ្នក​អាច​ប្រើ​ទឺ​ក​ដែលមាន​លាយ អុកស៊ីសែន ឬ  ឈ្មោះ​ម្យ៉ាងទៀត​ដែល​គេ​ហៅថា សូលុយស្យុង Hydrogen Peroxide ។ ចូរ​ចងចាំ​ថា សូលុយស្យុង​នេះ​គឺ ហាក់​នឹង​ធ្វើអោយ​ស្បែក​អ្នក ប្រែ​ជាស​។ អ្នកនឹង​អាច​ឃើញ​ពី ភាពខុសគ្នា​រវាង​ពណ៌​ស្បែក​ធម្មជាតិ​របស់​អ្នក និង ពណ៌​នៃ​ស្បែក​ដែល​បាន​ប្រើប្រាស់​វា​។ ចូរ​កុំ​មានការ ព្រួយបារម្ភ ភាពខុសគ្នា​នេះ គឺ​នឹងមិន​មាននៅ​ថ្ងៃ​បន្ទាប់​នោះទេ ។ មាន​មនុស្ស​មួយចំនួន បាន​ជឿថា ការប្រើ​សូលុយស្យុង​ប្រភេទ​នេះ អាច​នឹង​នាំអោយ​អ្នក កើត​ជំងឺមហារីក នៅពេលដែល​អ្នក បាន​លាប​វា នៅលើ​ស្បែក ពីព្រោះ​គេ​បាន​គិតថា វា​បាន​បង្កើត​នូវ រ៉ាឌីកាល់​សេរី នៅក្នុង​ស្បែក រួច​សំលាប់​កោសិកា ស្បែក​សំខាន់ៗ ។​

         ប្រើ​សារជាតិ​គីមី​សម្រាប់​បកស្បែក​។  ក្នុងករណី​ធ្ងន់ធ្ងរ​ជាង​នេះ សារជាតិ​គីមី​សម្រាប់ បកស្បែក​អាចជា ជម្រើស​របស់​អ្នក​។ សារជាតិ​គីមី​នេះ អាចធ្វើអោយ​ស្រទាប់​ស្បែក​ដែល​ចាស់ និង បាន​បំផ្លាញ របក​ចេញ និង បញ្ចេញ​មកវិញ​នូវ​ស្បែក​ថ្មី និង ខ្ចី​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​សម្រេចចិត្ត​ប្រើ វា​ភ្លាមៗ នោះទេ តាម​ដែល​នេះ​ជា​ទំរង់​មួយ​នៃ​ការវះកាត់ កែ​សម្ផស្ស ដូច្នេះ​វា​តែងតែ​អាច​ផ្តល់នូវ​គ្រោះថ្នាក់ ។​

         ក្រែ​ម​វីតាមីន E មានដំណើរ​ការ​យ៉ាង​ល្អ​ចំពោះ​ស្នាម​សន្លាក គ្រប់​ប្រភេទ​។ អ្នក​អាច ទិញយក​គ្រាប់​ថ្នាំ​ទន់ នៃ​សារជាតិ​វីតាមីន E ដែលមាន​ដាក់លក់​នៅ​ទីផ្សារ​។ រួច​កាត់​ស្រទាប់​ទន់​នោះ​ចេញ និង​យក ប្រេង​វីតាមីន E មក​លាប​លើ​ស្នាម សន្លាក​ណាមួយ​របស់​អ្នក​។​

         ប្រេង​ផ្កាកូលាប គឺជា​ប្រេង​ធម្មជាតិ​ដ៏​អស្ចារ្យ មួយ​សម្រាប់​ស្បែក​របស់​អ្នក​។ វា​អាចជួយ​ព្យាបាល ការ​រលាក​ស្បែក​, មុន និង ជំងឺ​ត្រអក និង អាច​ប្រើ​វា​ដើម្បី​កាត់បន្ថយ ស្នាម​សន្លាក និង ស្នាម​ជ្រាវ​ជ្រួញ ។​

         ប្រើ Collegen Fillers ។ មុន​អាចធ្វើអោយ​មុខ អ្នកមាន​ស្នាម​ប្រហោង ឬ  ស្នាម​ពៀច​នៅក្រោម​ស្បែក​របស់ អ្នក ដែលជា​ធម្មតា ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្នាម​ខូង ឬ ស្នាម​រណ្តៅ​។ ប្រសិនបើ​វា​ពិតជា មាន​ផលប៉ះពាល់ ដល់ ទំនុកចិត្ត​របស់​អ្នក នោះ​អ្នក​អាច​ប្រើ collegens fillers លាប​នៅត្រង់ចំណុច​នោះ ដើម្បី​បំពេញ​ស្នាម ប្រហោង​នោះ និង ធ្វើអោយ​ស្បែក​របស់​អ្នក​រាបស្មើរ និង មាន​ពណ៌​ស្បែក​ស្រស់ថ្លា​។ អ្នក ត្រូវ​ប្រាកដ ថា​អ្នក​បាន លាប​វា​ជា​រៀងរាល់ថ្ងៃ ៕

Cute-Korean-race-queen-So-Yeon-Yang-picture-27ប្រភព បុរស​ស៊ី​វិ​ល័យ​

 

Share Button
Related Posts Plugin for WordPress, Blogger...